khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញចុះជួប និងឈ្វេងយល់អំពីសភាពការណ៍ថ្មីៗជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុម អមដំណើរដោយលោកជំទាវ ម៉ែនស៊ុន ម៉ុងឫទ្ធី បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តពោធិ៍សាត់។
    នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានគូសបញ្ជាក់អំពីគោលបំណងរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ចុះមកជួបនាពេលនេះ គឺដើម្បីស្វែងយល់ និងទទួលបានព័ត៌មានអំពីសភាពការណ៍ថ្មីៗ ពាក់ព័ន្ធនឹងផលប៉ះពាល់នៅក្នុងខេត្ត ដែលបណ្តាលមកពីសមរភូមិព្រំដែនកម្ពុជា-ថៃ ក្នុងក្របខណ្ឌរបស់ខេត្ត ស្ថានភាពនៃប្រជាជនភៀសសឹក និងការដោះស្រាយរបស់អាជ្ញាធរខេត្តកន្លងមក ស្ថានភាពពលករត្រឡប់មកពីប្រទេសថៃវិញ និងការជួយជ្រោមជ្រែង រួមទាំងការផ្តល់ការងារ ការជួយឧបត្ថម្ភគាំទ្រកងទ័ពសមរភូមិមុខ បញ្ហាប្រឈមផ្សេងៗទៀត និងការងារចំពោះមុខដែលត្រូវបន្តដោះស្រាយតាមសមត្ថកិច្ច និងតាមលទ្ធភាពជាក់ស្តែង ព្រមទាំងរៀបចំរបាយការណ៍អំពីលទ្ធផលនៃដំណើរចុះបំពេញការងារនៅខេត្តពោធិ៍សាត់នេះ ដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។
    បន្ទាប់ពីបានស្តាប់របាយការណ៍ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ឯកឧត្តមបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពការងាររបស់ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ និងបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវតស៊ូ អត់ធ្មត់ ត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនយើង និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះការឈ្លានពានពីថៃ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម